Header Ads

Header ADS

ទោះ​ជា​គេ​ដឹង Wifi Password យើង ឬក៏ Hack Connect ទៅ Direct Connection

ខ្ញុំ​បាន​សរសេរ​អត្ថបទ​ជា​ច្រើន​មក​ហើយ​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់ ​Wifi ដូច​ជា ការ Config Wifiរបៀប​ការពារ Wifi ពី​ការ Hackរបៀប​មើល​ថាតើ​មាន​ឧបករណ៍​ណាខ្លះ​ដែល​បាន​ភ្ជាប់ Wifi របស់​យើង … ។ ប៉ុន្តែ​អត្ថបទ​មួយ​នេះ​វា​ប្លែក​ពី​រាល់​ដង​គឺ​ថា​ទោះ​ជា​គេ​ដឹង Wifi Password យើង ឬក៏ Hack Connect ទៅ Direct Connection យើង​ក៏​ដោយ​ក៏​យើង​នៅ​តែ​មាន​លទ្ធភាព​គ្រប់​គ្រង Wifi របស់​យើង​យ៉ាង​មានប្រសិទ្ធ​ភាព​ដោយ​ប្រើ​កម្មវិធី​មួយ​ឈ្មោះ​ថា NetCut ។ វា​ជា​កម្មវីធី​ Free មួយ​​ដំណើរ​ការ​លើ Computer ងាយ​ស្រួល​ក្នង​ការ​ដំឡើង និងមាន​តួនាទី​បង្ហាញ​នៅ List Connection Wifi របស់​យើង កាន់​តែ​ពិសេស​វាអាច​កាត់​ផ្តាច់ Internet មិន​អោយ Connection ណា​មួយ​ដើរ​តាម​ចិត្ត​ចង់​របស់​យើង ។ ប៉ុន្តែសូម​លោក​អ្នកកុំប្រើ​កម្មវិធី​នេះ​ខុស​ផ្លូវការ ដូចជា​ការ​លេង​សើច​ធ្វើ​បាប​អ្នក​ណា​មួយ​ជាដើម ។
របៀបប្រើប្រាស់
ទាញយក Net Cut ហើយ Install វាតាមធម្មតា
Run កម្មវិធីនេះជាមួយ Administrator
 
នេះជាផ្ទាំងកម្មវិធី NetCut
នៅ​ក្នុង​ប្រអប់​ដែល​អក្សរ​ជា List ពណ័​បៃតង​នេះ​គឺជា List នៃ​ឧបករណ៍​ដែល​បាន​ភ្ជាប់​ជាមួយ Wifi របស់យើង បើ​យើង​ចង់​កាត់​ផ្តាច់ Internet នៃ​ឧបករណ៍​មួយ​ណា​សុំ Select លើ Connection នោះហើយ​ចុច​លើ​សញ្ញា​ព្រួញ​លេខ ១ (បញ្ជាក់ Wifi នៅជាប់ដដែល​តែ Internet មិន​អាច​ចូល) បើ​ចង់​អោយ​ដើរ​វិញ​ចុច​លើ​សញ្ញា​ព្រួញ​លេខ ២  ហើយ​វា​មាន Function ជា​ច្រើន​ទៀត​នៅ​លើ​កម្មវិធីនេះ​ដែល​ខ្ញុំ​មិន​រៀប​រាប់​អស់ ។
Powered by Blogger.