Header Ads

Header ADS

ស្ពានដ៏គួរអោយខ្លាចជាងគេទាំង១០

ស្របពេលមានគេហទំព័រមួយចេញផ្សាយពីស្ពាធដែលគ្រោះថ្នាក់បំផុតទូទាំងពិភពលោក ស្ពានឫស្សីដែលមានទីតាំងនៅខេត្តកំពង់ចាម ប្រទេសកម្ពុជា ក៏មានឈ្មោះក្នុងបញ្ជីនោះផងដែរ។
– ស្ពានឫស្សី
scariestbridge1
ស្ពានដ៏តូចមួយនេះត្រូវបានធ្វើឡើងពីឫស្សដែលមានទីតាំងក្បែរកោះមួយ នៅខេត្តកំពង់ចាម ប្រទេសកម្ពុជា ក្នុងគោលបំណងសម្រាប់ធ្វើដំណើរនៅរដូវប្រាំង។ ស្ពាននេះមានប្រវែងជិតមួយគីឡូម៉ែត្រ និងឆ្លងកាត់ទន្លេមេគង្គទៅកាន់កោះប៉ែន។
– ស្ពាន Eshima Ohashi Bridge
scariestbridge2
ស្ពានដ៏គួរឲ្យភ័យខ្លាចនេះ មានទីតាំងនៅប្រទេសជប៉ុន ដែលភ្ជាប់ពីតំបន់ Matsue ទៅកាន់ Sakaiminato។
– ស្ពាន Sunshine Skyway Bridge
scariestbridge3
ស្ពាននេះស្ថិតនៅរដ្ឋ Florida និងជាស្ពានខ្សែកាបដ៏វែងបំផុតក្នុងពិភពលោក។ មនុស្សប្រមាណជា២០៧នាក់បានធ្វើអត្តឃាតនៅកណ្តាលស្ពាននេះ ចាប់តាំងពីចាប់ផ្តើមសាងសងកាលពីឆ្នាំ១៩៨៧។
– ស្ពាន Shiniuzhai Bridge
scariestbridge4
ស្ពានកញ្ចក់ Suspension Glass Bridge ស្ថិតក្នុងសួនឧស្យាន Shiniuzhui National Geological Park ប្រទេសចិន គឺមិនមែនសាងសងឡើងសម្រាប់មនុស្សដែលខ្សោយបេះដូងឡើយ។
– ស្ពាន Titlis Cliff Walk
scariestbridge5
ស្ពានក៏ផ្តល់នូវការភ័យខ្លាចខ្លាំងផងដែរ ខណៈដែលវាមានកម្ពស់ពីផ្ទៃទឹកត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ហើយវាមានទីតាំងនៅប្រទេសស្វ៊ីស។
– ស្ពាន Gandy Bridge Florida
scariestbridge6
ស្ពាននេះ ដែលត្រូវបានគេហៅថា ស្ពាន Friendship Trail Bridge ភ្ញាប់ពីតំបន់ Tampa ទៅកាន់ Clearwater Beach ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ វាមានកម្ពស់ទាបពីផ្ទៃទឹក ដែលធ្វើអ្នកបើកបរបារម្ភអំឡុងរដូវទឹកជំនន់។
– ស្ពាន The Millau Viaduct
scariestbridge7
ស្ពាននេះ ក៏ត្រូវបានចាត់ទុកថា ជាស្ពានវែង និងខ្ពស់បំផុតក្នុងពិភពលោកផងដែរ ហើយវានឹងកាន់តែធ្វើឲ្យអ្នកភ័យខ្លាចពេលសម្លឹងចុះទៅក្រោម។
– ស្ពាន Vitim River Bridge
scariestbridge8
ស្ពាននេះគឺជាស្ពានរថភ្លើងចាស់ដែលឆ្លងកាត់ទន្លេរ Vitim នៅស៊ីប៊ឺរី។
– ស្ពាន Captain William Moore Bridge
scariestbridge9
ស្ពាននេះមានទីតាំងស្ថិតនៅខាងក្រោយផ្លូវ South Klondike Highway ក្នុងរដ្ឋ Alaska និងត្រូវបានសាងសង់ឡើងតាមបណ្តោយតំបន់មានគ្រោះរញ្ជួយដី។
– ស្ពាន The Storseisundbrua
scariestbridge10
ស្ពានដ៏គ្រោះថ្នាក់មួយនេះ មានទីតាំងស្ថិតនៅ Atlantic Road ប្រទេសន័រវែស៕
ប្រែសម្រួលដោយ៖ Dara
ប្រភព៖ geeksvip
Powered by Blogger.