Header Ads

Header ADS

ចង់​ប្រើ Windows 7 កូន​កាត់ Android N អត់? ថែម​ទាំង​មាន​កម្មវិធី​បន្ថែម​ពិសេសេៗ​ជា​ច្រើនទៀត

ចង់​ប្រើ Windows 7 កូន​កាត់ Android N អត់? ថែម​ទាំង​មាន​កម្មវិធី​បន្ថែម​ពិសេសេៗ​ជា​ច្រើនទៀត 

ជាទូទៅយើងតែងតែឃើញមានគេប្រើប្រាស់ Windows 7 ជាប្រភេទ Home Edition, Enterprise Edition និង Pro Version ជាដើម តែនៅពេលនេះ​សម្រាប់អ្នកចង់​សាកល្បងការ​ប្រើប្រាស់ថ្មី មាន Interface បែបកូនកាត់​រវាង Windows 7 ជាមួយនឹង Android N អ្នកអាច​ធ្វើការទាញ​យកជាមួយ​នឹង Windows ថ្មីនេះបាន ដែលត្រូវបាន​កែច្នៃឡើង​ឲ្យមានភាព​ប្លែកខុសពី​គេឯង ដោយយើងអាច​យកទៅ​តម្លើង​នៅលើម៉ាស៊ីន​កុំព្យូទ័របាន​ដូចពពួក Windows ធម្មតាដែរ។
1
Windows 7 Android N Edition នេះត្រូវបានបង្កើតឡើង​ដោយក្រុមបង្កើត​កម្មវិធីឈ្មោះ Freeware Sys អ្នកអាចតម្លើង​ជាប្រភេទ 32-bit ក៏បាន និង 64-bit ក៏បានទៅតាម​ការជ្រើសរើស​នៅពេល​តម្លើង។ លក្ខណៈសម្បត្តិ​ពិសេសៗ​របស់វាគឺ ការតម្លើង Windows គឺស៊ីពេល​តិចជាង 10 នាទីប៉ុណ្ណោះ ថែមទាំងបន្ថែម​មកជាមួយ Theme ស្រស់ស្អាតបែប Android N មើលទៅប្លែក​ចម្លែកអារម្មណ៍ អមមកជាមួយ​នឹងផ្ទាំង​រូបភាព Wallpaper ស្រស់ស្អាត​ជាច្រើន​ផ្សេងទៀត ពិសេសការ​បន្ថែមមកជាមួយ​នឹងប្រព័ន្ធ​សម្លេងថ្មី ការ​កែប្រែនូវ Bugs មានបញ្ហា ក៏ដូចជាមាន​បន្ថែមមក​ជាមួយកម្មវិធី​ចំនួន 30 ប្រភេទដូចជា៖
  • bigTorrent
  • CCleaner Professional
  • Comodo Internet Security Premium
  • DirectX
  • Daemon Tools Lite
  • Flash Player Active X និង Plugin
  • HashCheck
  • HD Tune Pro
  • HDInspector
  • Internet Download Manger (IDM)
  • Notepad ++
  • PicPick
  • Google Chrome
  • Gome Player
  • R-Wipe និង Clean
  • Reg Organizer
  • SpeedFan
  • Skype
  • TeamViewer Pro
  • UltraISO Premium
  • Unlocker
  • USB Safely Remove
  • USB Disk Security
  • VLC Media Player
  • WebcamMax
  • WinSnap
  • Xilisoft Video Converter Premium
  • WinRaR
  • Zero Assumption Recovery
រាល់កម្មវិធីខាងលើរាប់បញ្ចូលទាំងកម្មវិធី​សម្រាប់ធ្វើការ Download, កម្មវិធី​កំចាត់មេរោគ, កម្មវិធីសម្រួលដល់​អង្គផ្ទុក​ទិន្នន័យ, កម្មិវិធីសម្រាប់​មើលវីដេអូ និងកម្មវិធី​ចាំបាច់ផ្សេងៗ​ទៀតដូចបាន​រៀបរាប់​ខាងលើស្រាប់។ ដូច្នេះសម្រាប់អ្នក ដែលចង់​សាកល្បង​ប្រើប្រាស់ Windows 7 (32-bit & 64-bit) កូនកាត់ Android N អ្នកអាចទាញ​យកវាបាន​ដោយមិនគិត​ប្រាក់ដោយ​ចុចប៊ូតុង Download ខាងក្រោម ជាមួយទំហំ 1.97GB ប៉ុណ្ណោះ ដោយការ Download គឺត្រូវធ្វើឡើង​តាមរយៈ​កម្មវិធី uTorrent ទើបបាន។
10cover

No comments

Powered by Blogger.