ក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ Smart នៅក្នុងប្រទេសកម្ពុជា បានធ្វើការសហការគ្នា ជាមួយនឹង ក្រុមហ៊ុន MasterCard និង ធនាគារកាណាឌីយ៉ា បង្កើត សេវាកម្មថ្មីមួយដែលមានឈ្មោះថា Smart Pay។ វីធីសាស្រ្តបង់លុយបែប អេឡិចត្រូនិច ថ្មីនេះ ផ្តល់ភាពងាយស្រួល សម្រាប់អ្នកដែល គ្មានកាត Visa ឬ MasterCard ហើយចង់ ទិញកម្មវិធី សៀវភៅ រឿង ចម្រៀង និង វីដេអូចម្រៀង ផ្សេងៗ ដែលមានតម្លៃ ក្រោម ៥ ដុល្លារ ចេញពី Apple App Store ឬ iTunes។
សេវាកម្មបង់លុយបែប អេឡិចត្រូនិច នេះ បង្ករភាពងាយស្រួលច្រើន ដោយអ្នកគ្រាន់តែមានលេខទូរស័ព្ទ ប្រព័ន្ធ Smart ហើយធ្វើការ ភ្ជាប់គម្រោង Smart Pay តាមរយៈ ការផ្ញើសារទៅកាន់ក្រុមហ៊ុន Smart និង មានទឹកប្រាក់នៅក្នុង ទូរស័ព្ទជាការស្រេច។ អ្នកមិនចាំបាច់ ទៅធនាគារទៀត ហើយក៏មិនចាំបាច់បំពេញបែបបទ អ្វីនាំតែវែងឆ្ងាយដែរ។ ហើយសេវាកម្ម Smart Pay នេះក៏ផ្តល់ទំនុកចិត្ត និង សុវត្ថិភាពដែរ ព្រោះ ក្រុមហ៊ុន smart បានចាប់ដៃគូរ ជាមួយ ធនាគារកាណាឌីយ៉ា ដែលជាធនាគារធំ និង ទុកចិត្តបំផុតនៅប្រទេសកម្ពុជា និង MasterCard ដែលជាសាជីវកម្មហិរញ្ញវត្ថុ អន្ដរជាតិ។ ដើម្បីប្រើប្រាស់ សេវាកម្ម Smart Pay អ្នកត្រូវអនុវត្តតាម ជំហានខាងក្រោម៖
ជំហានទី១៖ អ្នកត្រូវផ្ញើសារជាអក្សរ REG ទៅកាន់លេខ 999 > នោះអ្នកនឹងទទួលបាន សារបញ្ជាក់ ពីភាពជោគជ័យនៃការភ្ជាប់ មួយពីក្រុមហ៊ុន Smart ជាមួយនឹង លេខអេឡិចត្រូនិច Master Card ចំនួន ១៦ ខ្ទង់ (ដែលលេខនេះ នឹងក្លាយជាលេខ កាត Credit របស់អ្នក ទុកសម្រាប់ទិញ កម្មវិធីពី Apple App Store)។ ដូច្នេះសូមកត់ចំណាំ លេខទាំង ១៦ ខ្ទង់, លេខសុវត្ថិភាព និង ថ្ងៃខែផុតកំណត់ វាឲ្យបានល្អ។
ជំហានទី២៖ នៅពេលទិញសូមបញ្ចូលពត៌មានលំអិតលើ MasterCard
- សូមទៅកាន់គណនី Apple ID (Settings -> iTunes & App Store)
- ចុចលើ Apple ID បន្ទាប់មកចុចលើ “View Apple ID”
- ជ្រើសយក “Payment Information”
- ជ្រើសយក “MasterCard”
- បញ្ចូលលេខកាត លេខសុវត្ថិភាពនិង រយៈពេលផុតកំណត់
- បញ្ចូលអាសយដ្ធានរបស់លោកអ្នកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ជំហានទី៣៖ នៅពេលដែលអ្នកធ្វើការ ទិញ កម្មវិធី ហ្គេម ចម្រៀង ឬ វីដេអូ ចេញពី iTunes ឬ App Store លោកអ្នកនឹងទទួលសារបញ្ជាក់ ពីការទិញក្នុងរយៈពេល 48ម៉ោង។
ខ្ញុំក៏សូមបញ្ជាក់ផងដែរ ថា សេវាកម្ម Smart Pay អាចឲ្យយើងទិញ បានតែកម្មវិធី ដែលមានតម្លៃ ក្រោម ៥ ដុល្លារតែប៉ុណ្ណោះ។ ហើយនៅពេលទិញ ក្រុមហ៊ុន Smart នឹងធ្វើការកាត់ទឹកប្រាក់ចេញពី គណនីគោល (លុយក្រៅប្រព័ន្ធ) របស់អ្នក។ ម្យ៉ាងទៀតចំពោះ ការប្រើសេវាកម្ម Smart Pay ជាលើកដំបូង ក្រុមហ៊ុន Apple នឹងកាត់លុយរបស់អ្នក ១ ដុល្លារ ដើម្បីដាក់ដំណើរការអេឡិចត្រូនិក MasterCard របស់លោកអ្នក។ ហើយក្រុមហ៊ុន Apple នឹងបង្វិលសង 1 ដុល្លារ ទៅគណនីរបស់អ្នកវិញក្នុងរយៈពេល 72 ម៉ោង។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
No comments
Post a Comment