Header Ads

Header ADS

​​​សំណង់​ប្រាសាទ​​មហិមា​​ទាំង​១០​លើ​​លោក ​​​ខ្មែរ​​លេខ​១

គេហទំព័រ​​ទេស​ចរណ៍​អន្តរជាតិ​ Touropia ​​បាន​ចាត់​ថ្នាក់​​​​សំណង់​ប្រាសាទ​​​ថ្មី​ចាស់​​ ​មិន​ប្រកាន់​សាសនា នៅ​ជុំ​វិញ​​ពិភពលោក ដោយ​​រក​ឃើញ​ប្រាសាទ​​ចំនួន​ ១០​មាន​ទំហំ​​ធំ​​ជាង​គេ​ ​​ក្នុង​នោះ​​​កម្ពុជា​​មាន​ប្រាសាទ​អង្គរ​វត្ត ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ កំពូល​គេ។

១០. ​ប្រាសាទ Baalbek ​នៅ​ប្រទេស​លីបង់​
​​ប្រាសាទ​ Baalbek ​​ឬ​គេ​ស្គាល់​ថា Heliopolis ​​ត្រូវ​បាន​សាងសង់​ឡើង​តាំង​ពី​សតវត្ស​​ទី ១​មុន​គ.ស ​មាន​បណ្ដោយ​ ៦៩ម៉ែត្រ ទទឹង​ ៣៦ម៉ែត្រ ​កម្ពស់​ ១៩ម៉ែត្រ​ និង​​​សសរ​បញ្ឈរ​​ចំនួន​ ៤២​ដើម។ ​​ជនជាតិ​រ៉ូម៉ាំង​​​បាន​​សង់​​វា​ឡើង​​ក្នុង​រយៈ​ពេល​ជាង ២​សតវត្ស​​ទើប​រួច។

5.10


៩. វិហារ​គ្រិស្ត​ Christ the Saviour ​នៅ​រុស្ស៊ី​
​​​ Christ the Saviour ជា​​វិហារ​​សាសនា​គ្រិស្ត​ខ្ពស់​បំផុត​​​​​នៅ​ក្នុង​លោក កម្ពស់ ១០៣​ម៉ែត្រ​ ដែល​ត្រូវ​បាន​​កសាង​​ក្នុង​សតវត្ស​ទី ១៩ ​​​​និង​រយៈ​ពេល​ ៤០​ឆ្នាំ។ ក្នុង​ឆ្នាំ​១៩៣១​​ ​វិហារ​នេះ​​ត្រូវ​បាន​គេ​​កម្ទេច​ ក្រោម​បញ្ជា​របស់​មេដឹកនាំ​ស្តាលីន ដើម្បី​​ធ្វើ​ជា​វាំង​របស់​សូវៀត។ ​រហូត​​ដល់​ឆ្នាំ ១៩៩០​​​​ ​វិហារ​រុស្ស៊ី Russian Orthodox ​ ទទួល​បាន​ការ​អនុញ្ញាតឲ្យ​​ស្ថាបនា​វិហារ​ឡើង​វិញ និង​រួច​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ២០០០។

5.9


៨. ​​វិហារ Saint Sava នៅ​ប្រទេស​ស៊ែប៊ី​
​​​​​​​​​​វិហារ​​នេះ​​​ចាប់​ផ្ដើម​សាងសង់​​​ក្នុង​ឆ្នាំ ១៩៨៥ ​និង​បញ្ចប់​ក្នុង​ឆ្នាំ ២០០៤ ​តែ​គ្រឿង​​តុប​តែង​​​មិន​ទាន់​រួច​រាល់។ វា​មាន​ប្រវែង​ ៩១ម៉ែត្រ ​ទទឹង​ ៨១​ម៉ែត្រ កម្ពស់ ៧០ម៉ែត្រ និង​​នៅ​លើ​ផ្ទៃ​ដី​ ៣ ៥០០ម៉ែត្រ​ការ៉េ។

5.8


៧. ប្រាសាទ Tikal ​ឬ​ប្រាសាទ​បួន​ ​នៅ​សាធារណរដ្ឋ​​ហ្គាតាម៉ាឡា
Tikal ​ជា​ទីក្រុង​​​Mayan ធំ​បំផុត ​ក្នុង​ចន្លោះ​ឆ្នាំ ២០០ ​ដល់​ ៩០០​​នៃ​គ.ស ដែល​កាល​នោះ​​មាន​​ប្រជាជន​រស់​នៅ​ ១០ទៅ ២០ម៉ឺន​នាក់។ ​ប្រាសាទ​​នេះ​មាន​កម្ពស់ ​៧២ម៉ែត្រ ​​និង​បញ្ចប់​​ការ​សាងសង់​​នៅ​ឆ្នាំ ៧០២។

Tikal Maya Ruinen in Guatemala


៦. ​ចេតិយ ​Jetavanaramaya នៅ​ស្រីលង្កា
​Jetavanaramaya ស្ថិត​នៅ​​ទីក្រុង Anuradhapura ប្រទេស​ស្រីលង្កា ​ដែល​ជា​ចេតិយ​​ធំ​បំផុត​លើ​លោក។ ​សំណង់​​នេះ​​ត្រូវ​បាន​​​កសាង​​ដោយ​ស្ដេច​ Mahasena ​ក្នុង​សតវត្ស​ទី៣ ចំណាយ​ពេល​ ១៥​ឆ្នាំ ​និង​​​ឥដ្ឋ​ ៩៣,៣​ដុំ​ ជាមួយ​កម្ពស់ ១២២​ម៉ែត្រ។

5.6


៥. ប្រាសាទ Sri Ranganathaswamy នៅ​ឥណ្ឌា
​ប្រាសាទ​​នេះ​​សង់​ឡើង​សម្រាប់​ឧទ្ទិស​​ដល់​ព្រះ​វិស្ណុ ​សង់​ក្នុង​សតវត្ស​ទី​១៧ លើ​ផ្ទៃ​ ១៥៦​​អា ​មាន​ប៉ម​ចំនួន ២១ និង​កម្ពស់​ ៧៣ម៉ែត្រ។

5.5


៤. ​ប្រាសាទ​ Akshardham នៅ​ឥណ្ឌា​​
​ប្រាសាទ​​នេះ​​​ទើប​​​​​សាងសង់​បញ្ចប់​​ក្នុង​​ឆ្នាំ ២០០៥​ របស់​អង្គការ​ BAPS ​​ដោយ​កំពូល​​កណ្ដាល​គេ​​កម្ពស់​ ៤៣ម៉ែត្រ​ ទទឹង​ ៩៦​ម៉ែត្រ ​និង​ប្រវែង ១១០ម៉ែត្រ ជាមួយ​​សួន​ច្បារ​ខាង​ក្រោម​​​យ៉ាង​ស្រស់​បំព្រង។

5.4


៣. ​ប្រាសាទ Borobudurនៅ​​ឥណ្ឌូណេស៊ី
​ប្រាសាទ​​បុរាណ​​រាង​ជាន់​​ថ្នាក់ៗ ​នេះ​​ស្ថិត​​​នៅ​កោះ​ជ្វា ​ចម្ងាយ​​ ៤០​គីឡូម៉ែត្រ​ភាគ​ខាង​​ពាយ័ព្យ​ទីក្រុង Yogyakarta.។ ​Borobudur ​​ត្រូវ​បាន​សង់​ក្នុង​សតវត្ស​ទី​៨ ​និង​​​ជា​​ប្រាសាទ​​សម្រាប់​ព្រះ​ពុទ្ធ​សាសនា​​ធំជាង​គេ​បំផុត​ក្នុងលោក​​។ ដុំ​ថ្ម​​​ប្រើ​សម្រាប់​សង់​មាន​ចំនួន​ ២លាន​ដុំ ក្នុង​ទំហំ ១២៣ x ១២៣​ម៉ែត្រ ​កំពូល​ខ្ពស់​ជាង​គេ​​​កម្ពស់ ៣៥​ម៉ែត្រ។

5.3


២. ប្រាសាទ Karnak នៅ​អេហ្ស៊ីប
Kanak ​ជា​ប្រាសាទ​​បុរាណ​មាន​បរិវេណ​​ធំ​ជាង​គេ​បំផុត​​ក្នុង​លោក​ មាន​សសរ​​ចំនួន ១៣៤​​ដើម​ ​ចំនួន ១៦​ជួរ​​​សម្រាប់​ទ្រ​ដំបូល​ ដែល​មាន​កម្ពស់ ២៤ម៉ែត្រ។

5.2


១. ​ប្រាសាទ​អង្គរ​វត្ត ​នៅ​កម្ពុជា
​​​​​​ប្រាសាទ​អង្គរ​វត្ត​មាន​គោបុរៈ​ចំនួន​បី​ គោបុរៈ​ក្រៅ​គេ​​មាន​ទំហំ ១៨៧ x ២១៥​ម៉ែត្រ​, គោបុរៈ​ទីពីរ​​មាន​ទំហំ ១០០ x ១១៥​ម៉ែត្រ​, ​ខាង​ក្នុង​គេ​​ទំហំ ៦០​ x ៦០ម៉ែត្រ​ ​និង​​កំពូល​កណ្ដាល​​កម្ពស់​ ៦៥ម៉ែត្រ​៕

angkor-wat

No comments

Powered by Blogger.