គ្រាន់តែផ្ញើសារក៏អាចបិទស្មាតហ្វូនដំនើរការ Android មួយឲ្យរលត់ភ្លាមបានដែរ!
មិត្តអ្នកអាន ដែលប្រើប្រាស់ស្មាតហ្វូនដំនើរការដោយ Android អាចភ្ញាក់ផ្អើលបន្តិច ហើយ យើងហ៊ាន និយាយថា អាចមានអ្នកប្រើមួយចំនួនមិនសូវជឿ តែអ្នកអាចសាកបាន ដើម្បីដឹងពីការពិត។
អ្នកអាចធ្វើតាមវិធីខាងក្រោម យើងនឹងណែនាំពីរបៀបធ្វើវា ហើយសង្ឃឹមថា អ្នកអាចអានតាមលំដាប់លំដោយ ហើយបើមិនច្បាស់ អាចសួរយើងបាននៅក្នុងផ្តល់មតិខាងក្រោម។ មិនបង្អង់យូរ សូមអានការណែនាំខាងក្រោម៖
- ដំបូងស្មាតហ្វូន Android នោះ ត្រូវតែ root សិន (បើសិនជាអ្នកមិនទាន់បាន root ឬមិនចេះ អាច ចុចត្រង់នេះ ដើម្បីដឹងពីវិធី Root)
- បន្ទាប់ពី Root រួច អ្នកត្រូវដំឡើងកម្មវិធីមួយនេះ ចុចត្រង់នេះ ហើយអ្នកត្រូវប្រាកដថា ស្មាតហ្វូន Android របស់អ្នក ត្រូវបាន បើកឲ្យកម្មវិធីដែលបានដោនឡូដនេះ អាចធ្វើការដំឡើងបាន ដោយអ្នកអាចចុចចូល Settings > Security > Unknown sources
- រួចអ្នកអាចដំឡើងកម្មវិធីដែលបានដោនឡូដរួចនោះ ពេលចុចដំឡើង វានឹងទាមទារឲ្យអ្នកដាក់កូដ ដោយសសេរជាអក្សរប៉ុន្មានតួ ហើយចុច change secret code រួចរាល់អស់
- អ្នកអាចយកស្មាតហ្វូន Android ដទៃ ចូលទៅកាន់កន្លែងផ្ញើសាររួច អ្នកសសេរកូដដែលបានដាក់នោះ បន្ទាប់ផ្ញើទៅកាន់ស្មាតហ្វូន Android ដែលបាន root និងដំឡើងកម្មវិធីអម្បាញ់មិញហ្នឹង វានឹងរលត់ភ្លាម ហើយអ្នកអាចបើកវិញ ដូចធម្មតាបាន ដោយគ្មានបញ្ហា។
នេះជាវិធីមួយដ៏ល្អ ដែលអាចផ្ញើសារ បញ្ជាឲ្យស្មាតហ្វូនបិទ ឬរលត់បានភ្លាម ពីចម្ងាយ ដោយមិនបាច់ប៉ះអេក្រង់ ឬចុចបិទផ្ទាល់ឡើយ។ បើនៅមានចម្ងល់ត្រង់កន្លែងណាមួយ អ្នកអាចសាកសួរបាននៅខាងក្រោម។
No comments
Post a Comment