របៀបប្តូរពណ៌កម្មវិធី Facebook នៅលើស្មាតហ្វូនប្រភេទ Android
សព្វថ្ងៃអ្នកទាំងអស់គ្នាមិនអាចរស់ដោយខ្វះ Facebook បានឡើយក្នុងការទំនាក់ទំនងដើម្បីចែករំលែក និងទទួលអ្វីដែលថ្មីៗ។ កម្មវិធី Facebook នៅលើស្មាតហ្វូនរបស់យើងសព្វថ្ងៃគឺមានពណ៌ខៀវតែមួយមុខទេ...។ ទោះបីជាប្រិយមិត្តជាច្រើនមិនធ្លាប់គិតចង់ប្តូរពណ៌កម្មវិធី Facebook ប្លែកៗក៏ដោយ ក៏ Camtoptec ចង់ផ្តល់នូវជំរើសពណ៌កម្មវិធី Facebook ដល់អ្នកទាំងអស់គ្នាដើម្បីផ្លាស់ប្តូរអារម្មណ៍ឲ្យប្លែកៗនៅពេលដែលបើក Facebook លេងម្តងៗ គឺមានដល់ទៅ ៧ ពណ៌ឯណោះ....។
តំរូវការ៖ អ្នកត្រូវមានប្រើកុំព្យូទ័រជាជំនួយ (ករណីដោនឡូតមិនបាន) ប៉ុន្តែអ្នកក៏អាចមានសង្ឃឹមក្នុងការដោនឡូតតាមទូរស័ព្ទបានផងដែរ(សាកមើលខ្លួនឯង)។
របៀបតំឡើង៖ ងាយទេ!!! ដំបូងត្រូវដោនឡូតកម្មវិធី Facebook តាមពណ៌ដែលអ្នកស្រលាញ់ដូចខាងក្រោម។ បើបានដោនឡូតដោយប្រើកុំព្យូទ័រ គឺអ្នកត្រូវតែ Copy កម្មវិធី Facebook នោះដាក់ចូលក្នុងទូរស័ព្ទ។ បន្ទាប់មុននឹងតំឡើងអ្នកត្រូវលុបកម្មវិធី Facebook ចាស់ចោលសិន រួចហើយតំឡើងប្រើជាធម្មតារួចបើកដើម្បី Log in ប្រើចុះ។ សូមចុចលើពាក្យនីមួយៗតាមពណ៌ Facebook ដែលអ្នកចូលចិត្ត ។
កម្មវិធី Facebook ពណ៌បៃតង
កម្មវិធី Facebook ពណ៌ក្រហម
កម្មវិធី Facebook ពណ៌ផ្កាឈូក
កម្មវិធី Facebook ពណ៌ស្វាយ
បើសិនជាមានបញ្ហាអៀរ៉ឺសូមអធ្យាស្រ័យ!
No comments
Post a Comment