Header Ads

Header ADS

អតីត​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ពិភព​លោក​ទម្ងន់​ធ្ងន់ ហូលី​ហ្វៀល គិត​​ថា Manny Pacquiao ជា​អ្នក​ឈ្នះ​

អតីតម្ចាស់​ខ្សែក្រវ៉ាត់​ពិភព​លោក​ទម្ងន់​ធ្ងន់​លោក អេវ៉ាន់​ដឺ ហូលី​ហ្វៀល (Evander Holyfield) គិតថា Manny Pacquiao គឺជា​អ្នក​ឈ្នះពិត​ប្រាកដ​នៅក្នុង​ការប្រកួត​ជាមួយ​នឹង Floyd Mayweather Jr។ នេះ​បើតាម​សារ​ព័ត៌មាន ABCCBNnews​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។​



លោក ហូលី​ហ្វៀលបាន​និយាយ​ថា វា​ប្រាកដ​ជាបាន​ទៅ​លើPacquiao ហើយ ដែល​គាត់​ប្រើ កម្លាំង​វាយ​ទៅ​លើ Mayweather ដែល​លោក Mayweather ត្រូវ​បាន​គេចោទ​ថាគិត​តែពី​រត់​នៅ ក្នុង​ពេល​ប្រកួត​នោះ។ 

លោក​បាន​និយាយ​នៅ​ក្នុងបទ​សម្ភាសន៍​ជាមួយ​នឹ​ងESPN​ថា “ខ្ញុំគិត​ថា Pacquiao ធ្វើ​បា​ន​យ៉ាងល្អ។ ខ្ញុំមិន​ដឹងថា​តើអ្នក​ឲ្យពិន្ទុ​របៀប​ណានោះ​ទេ ប៉ុន្តែ​គាត់ [Pacquiao] គឺពិតជាធ្វើបានល្អ”។


តាម​ការ​យល់​ឃើញ​របស់លោ​កហូលី​ហ្វៀល​នោះគឺ​ថា ចៅ​ក្រមគួរ​តែផ្តល់​ពិន្ទុទៅ​ឲ្យអ្នក​ដែល ពូកែ​វាយ ហើយ​នៅក្នុង​ការប្រកួត​ដែល​ត្រូវ​បាន​គេចាត់​ទុក​ថា “ការ​ប្រកួត​ប្រចាំ​សតវទ្សរ៍”​នេះ គឺ​គួរ​តែបា​ន​ទៅ​លើ Pacquiao។ 

អតីត​ម្ចាស់​ខ្សែក្រវ៉ាត់​ទម្ងន់ធ្ងន់​បួន​សម័យ​កាល​រូប​នេះ​បាន​បន្ត​ថា “ការ​ពិត​នោះ​គឺថា អ្នក​គឺជា​អ្នក​វាយ​ច្រើន​ជាង អ្នក​វាយ​គាត់​ជា​ច្រើន​ចំណុច…….Pacquiao ទំនង​ជាវាយ Mayweather បាន​ច្រើន​ជាង”។ លោក​បន្ថែម​ថា “គ្មាន​នរ​ណា​ម្នាក់​រវាង​អ្នក​​ទាំងពីរ​មាន​របួស​ធ្ងន់​នោះ​ទេ ហើយ​មនុស្ស​ម្នាក់​វាយ​ចំគោល​ដៅ​ច្រើន​ជាង តើ​អ្នក​ឲ្យពិន្ទុ​ដោយ​របៀប​នា? អ្នក​ឃើញ​ថា​មនុស្ស​ម្នាក់ ព្យាយាម​ចាប់ម្នាក់​ទៀត​យ៉ាង​ខ្លាំង ហើយ​ម្នាក់​ទៀត​បែរ​ជាធ្វើការ​ផ្លាស់​ទីជុំវិញ​ទៅ​វិញ​”។

សូម​​បញ្ជាក់​​ថា Mayweather បាន​ឈ្នះពិន្ទុ Pacquiao ក្នុងកា​រ​ប្រកួតម្សិល​ម៉ិញ​ដោយ​លិទ្ធផល ១១៨,១១០ ១១៦,១១២ និង១១៦,១១២ ដើម្បី​ក្លាយ​ជាម្ចាស់​ខ្សែ​ក្រវ៉ាត់ WBA WBC និងWBO។ ប៉ុន្តែ​ស្តេច​ប្រដាល់​ហ្វីលីពីន មិន​គិត​ថាខ្លួន​ជាអ្នក​ចាញ់​នោះ​ទេ។
Pacquiao បាន​និយាយ​ក្នុងអំឡុង​ពេលផ្តល់​បទសម្ភាសន៍​ជាមួយ​នឹង HBO’s Max Kellerman ថា “វាគឺជាការ​ប្រកួត​ដ៏ល្អ​មួយ។ ខ្ញុំគិត​ថាខ្ញុំ​ឈ្នះ​ការប្រកួត​។ គាត់ [Mayweather] មិនបានធ្វើអ្វី ទាល់​តែ​សោះ”​៕

No comments

Powered by Blogger.