[ព័ត៌មានក្តៅ] លេចចេញ វិមាត្ររបស់ iPhone 6 ទាំងពីរ ម៉ូដែល
ចុះថ្ងៃទី: August 23rd, 2014
រូបភាពអំពី វិមាត្រ iPhone 6 ជាច្រើនសន្លឹក បានលេចចេញមកពី រោងចក្រ Foxconn នៅប្រទេសចិន ដែលជា អ្នកផ្គត់ផ្គង់ ផលិតផល iPhone, iPod និង iPad អោយ Apple… នេះបើតាម ប្រភពពី iGen.fr របស់បារាំង។ រូបភាព បានបង្ហាញថា iPhone 6 អេក្រង់ 4.7 តំណាងដោយលេខកូដ N61 មានវិមាត្រ 138.14 ម.ម x 66.97 ម.ម និងមានកំរាស់ត្រឹមតែ 6.9 ម.ម ប៉ុណ្ណោះ។
ចំណែក iPhone 6 អេក្រង់ 5.5 អីុង មានលេខកូដតំណាង N56 ហើយវា មាន ម៉ូដែលតេស្តសាកល្បង ដល់ទៅ 2 ដោយ ម៉ូដែលចុងក្រោយ មានវិមាត្រ 158.07 ម.ម x 77.79 ម.ម និងមានកំរាស់ 7.1 ម.ម។ ចំណែក ម៉ូដែលដែលមាន លេខកូដ N51 គឺ iPhone 5s នេះឯង។ បើយើងធ្វើការ ប្រៀបធៀបកំរាស់ ឃើញថា iPhone 6 ទាំងពីរម៉ូដែលនេះ នឹងមានកំរាស់ស្តើងជាង iPhone 5s ទៅទៀត។
ប្រភព បានបន្តអោយដឹងថា N56 ឬ iPhone 6 អេក្រង់ 5.5 អីុង នឹងប្រើថ្មធំ ទំហំ 2,915 aAh ដូចដែលបាន លេចលឺកន្លងមក ចំណែក ឡូហ្គូរូបផ្លែប៉ោម នៅខាងក្រោយ នឹងធ្វើពី ដែកថែប និងមានលក្ខណៈដាច់ បន្តុបនៅលើ សម្បកក្រោយ។ រីឯ កាម៉េរាក្រោយរបស់វាវិញ នឹងមានការលយចេញមកក្រៅ ដូច iPod Touch 2014 ដែរ ដោយ N56 មានការលយចេញ 0.67 ម.ម ហើយ N61 មានការលយចេញ 0.77 ម.ម៕
No comments
Post a Comment